ការ​អាប់ឌែត​ថ្មី​ៗ Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • ឧត្តម 10:03 am on April 22, 2017 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    វិលម​កវិញជាមួយនឹងការសរសេរខ្លីៗ ប៉ប៉ាច់ប៉ប៉ោចនៅទីនេះម្តងទៀត..
    មិនមានអ្វីច្រើនទេ ជាការផ្សាយដើមគ្រា ខ្ញុំសូមបង្អួតលោកអ្នកពីទិដ្ឋភាពទីក្រុងភ្នំពេញដែលខ្ញុំថតបានពីដំបូលនៃអគារសុខាភ្នំពេញ នាខែមេសា ២០១៧កន្លងទៅ។

    Advertisements
     
  • ឧត្តម 3:51 pm on October 11, 2016 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ជ្រុងម្ខាងភ្នំពេញ.. 

    img_0058

     
  • ឧត្តម 10:50 am on July 18, 2015 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប
    Tags: ,   

    Royal Palace..
    _MG_9336

     
  • ឧត្តម 10:44 am on July 18, 2015 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប
    Tags: ,   

    Royal Palace on top view..

    _MG_9487

     
  • ឧត្តម 11:01 am on July 5, 2015 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Fist status of Y2015, nothing update.. 🙂 Everyone here?

     
  • ឧត្តម 10:52 am on January 30, 2014 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ថ្ងៃនេះ ខ្ញុំធ្វើចិននឹងគេ សូមចោលនាមខ្មែរមួយគ្រាសិន
    ត្បិតស្រុកឡប់ឡែខ្លោចឆៅឆ្អិន នាំគ្នាស៊ីសិនឆ្អែតក្រពះ។

    យើងសែនឪយើងសែនកុងម៉ា បាយម្ហូបត្រៀបត្រាពេញតែផ្ទះ
    បើស៊ីមិនអស់កុំចោលជះ ចែកញាតិក្មេងចាស់អ្នកក្រអត់។

    មិនគួរសំញ៉ែងថីមួយគ្រា កុំផឹកហើយវារមុខស្អែកខ្សត់
    គួរចេះប្រមាណខ្លួនធ្លាប់អត់ មានរក្សាក្សត់ឪឲ្យពរ។

     
  • ឧត្តម 9:15 pm on September 10, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ខានបញ្ចេញអារម្មណ៍ទីនេះអសកាលជាយូរមកហើយ..

     
  • ឧត្តម 5:09 pm on April 28, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    «កំពូលក្តិបចោរមាន IQ ខ្ពស់មិនគួរឲ្យជឿ!!» 

    ហាក់ដូចរឿងនិទាន អានហើយគួរឲ្យជក់ចិត្តមែនទែន!
    ———————————-
    «កំពូលក្តិបចោរមាន IQ ខ្ពស់មិនគួរឲ្យជឿ!!» (ចំណងជើងដាក់ថ្មីដោយខ្ញុំ)

    អស់ពេលច្រើនឆ្នាំ ប៉ូលិសរាប់រយនាក់រួមជាមួយកងពិសេសSwat , អេហ្វប៊ីអាយ និងបណ្តាអង្គភាពប្រឆាំងឧក្រិដ្ឋកម្មពិសេស ក្លាយជាមុខសញ្ញាត្រូវសើចចំអកដោយសារក្តឹបចោរអនាថាម្នាក់ ។ ក្តឹបចោរនោះត្រូវអ្នកក្រីក្រក្នុងតំបន់ចាត់ទុកជាRobin Hood របស់អាមេរិក រហូតអ្នកខ្លះសរសើរប្រៀបធៀបបញ្ញារបស់គេទៅនឹងAlbert EinsTien ទៀតផង ថ្វីបើខ្លួនក៏រងគ្រោះខ្លះៗដោយសារក្ដឹបចោរនោះក៏ដោយ។

    កាម៉ាណូ (Camano) ជាកោះសែនស្អាតមួយរបស់រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ ទីនោះមានអ្នកស្រុក អ្នកភូមិដ៏ស្លូតត្រង់ ,មានពួកអាជីវកម្មស្តុកស្តម្ភជាមួយនាវាកម្សាន្ត យន្តហោះទេសចរ ភូមិគ្រឹះស្កឹមស្កៃ…។ ពិសេសកោះកាម៉ាណូ រយៈពេលចុងក្រោយនេះល្បីឈ្មោះពេញពិភពលោកដោយសារកុមារម្នាក់ឈ្មោះកុលតុន ហារិសមួរ (Colton Harris Moore ) ។

    កុមារភាពរបស់កុលតុនកម្សត់ណាស់ ។ ឪពុកបោះបង់ចោលម្តាយ និងរូបគេពេលគេទើបមានអាយុ២ឆ្នាំ ។ បន្ទាប់មកអ្នកស្រីប៉ាមេឡា កុសឡឺ ម្តាយរបស់គេយកប្តីថ្មីប៉ះចំបុរសប្រមឹកខួប ។ លុះកុលតុនអាយុបាន៧ឆ្នាំ ឪពុកចុងក៏ស្លាប់ដោយសាររោគថ្លើម ។ ក្រោយពេលប្តីទីពីរស្លាប់ចោលទៀត អ្នកស្រីប៉ាមេឡា កុសឡឺ ក្លាយជាស្ត្រីមានចរិតមួម៉ៅខុសរឿង វាយដំកូនប្រុសទោលរបស់ខ្លួនអត់ត្រាប្រណី ។ ថ្ងៃមួយបន្ទាប់ពីត្រូវរំពាត់ធ្ងន់ កុលតុនសម្រេចចិត្តដើរចោលផ្ទះ ចូលរស់នៅម្នាក់ឯងក្នុងព្រៃ ។ គេប្រើប្រាស់ទូកញ្ចាស់ដែលអ្នកស្រុកបោះបង់ចោល ធ្វើកន្លែងស្នាក់អាស្រ័យ។ អាហារសម្រាប់រស់ប្រចាំថ្ងៃ គឺអាហារលួចពីចង្ក្រានបាយគ្រួសារកម្មករដែលមានផ្ទះនៅ ក្បែរជាយព្រៃ ។

    អ្នកស្រុកលើកោះកាម៉ាណូមានទម្លាប់អត់ចាក់សោផ្ទះ ព្រោះពីដើមមកមិនដែលបាត់អីវ៉ាន់ ជាហេតុងាយស្រួលឱ្យកុលតុនរកអាហារចិញ្ចឹមខ្លួនឯង ។ មិនយកច្រើនពីមួយកន្លែងទេ ខ្លាចម្ចាស់ផ្ទះដឹង សុខចិត្តយកនៅផ្ទះនេះបន្តិចផ្ទះនោះបន្តិចផ្សំគ្នាចម្អែតក្រពះបាន ហេតុនេះទើបម្ចាស់ផ្ទះអត់ចាប់អារម្មណ៍បាត់ចំណីអាហារ ។ ខែរងាខ្លាំង កុលតុនលួចចូលដេកអាំងភ្លើងក្នុងផ្ទះអ្នកស្រុករហូតដល់ជិតភ្លឺទើបរត់ចូលព្រៃវិញ ដោយមិនឱ្យអ្នកណាឃើញទាំងអស់ ។ ដំបូងកុលតុនប្រព្រឹត្តកំហុសតូចតាចដូច្នេះដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃ តែក្រោយមកអំពើចោរកម្មរបស់គេមានទំហំធំឡើងផ្អើលពេញនគរ។

    ពេលអាយុបាន១២ឆ្នាំ កុលតុន ត្រូវចាប់ខ្លួនជាលើកដំបូងពីបទលួចអីវ៉ាន់គេ ហើយត្រូវឃុំខ្លួន១១ថ្ងៃ និងតម្រូវឱ្យធ្វើពលកម្មបម្រើផលប្រយោជន៍សាធារណៈ១ខែ ។ ក្រោយមកកុលតុនត្រូវចាប់ខ្លួនម្តងទៀតពីបទបំផ្លិចបំផ្លាញអាជីវកម្មមួយចំនួនរបស់ពួកអាជីវករគ្រាក់ ៗ ។ លើកនេះកុលតុនត្រូវឃុំខ្លួន១០ថ្ងៃ និងត្រូវធ្វើពលកម្ម៥៦ម៉ោង ។ ស្មានថាលើកទីពីរនេះគេរាងចាលឈប់ធ្វើផ្តេសផ្តាស តែមិនអុីចឹងឯណា រំលងតែប៉ុន្មានខែមានរឿងទៀត ។ លើកទីបី កុលតុនវាយអ្នកឃ្លាំមើលប៉ោងមុខ , ត្រូវបង់ប្រាក់ពិន័យ ១០០ដុល្លារ និងធ្វើពលកម្មរហូតដល់៦ខែ ។

    បទល្មើសបន្តបន្ទាប់របស់កុលតុនបន្តពីនោះគឺលួចកង់ លួចប័ណ្ណឥណទាន លួចគ្រឿងអេឡិចត្រូនិក ខណៈគេអាយុបាន១៣ឆ្នាំ ។ ពេលមានដីកាកោះហៅចូលខ្លួន កុលតុនអត់ខ្ចីចូល ។ ប៉ូលិសលើកគ្នាទៅព័ទ្ធព្រៃត្រង់ម្ដុំកុលតុនស្នាក់នៅ តែអត់ឃើញមនុស្សសោះ ឃើញតែគ្រឿងអេឡិចត្រូនិកមានតម្លៃច្រើនពាន់ដុល្លារ ។ ប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលក្មេងអនាថាម្នាក់ ហេតុម៉េចចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យាជាន់ខ្ពស់បែបនេះ ? គេជាក្មេងឈប់រៀនតាំងពីតូច តែកន្លែងរស់នៅក្នុងព្រៃរបស់គេសុទ្ធតែសៀវភៅនិយាយពីវិទ្យាសាស្រ្ដ និងឧបករណ៍អេឡិចត្រូនិកកំរិតខ្ពស់ដែលដំឡើងដោយខ្លួនឯង ក្រៅពីកុំព្យូទ័រយួរដៃ មានឧបករណ៍បញ្ជាពីចម្ងាយ ឧបករណ៍ចាប់សញ្ញាតាមរលកធាតុអាកាស… ។

    ដំណាក់កាលនេះ អំពើចោរកម្មរបស់កុលតុនលែងប៉ះពាល់អ្នកក្រហើយ មុខសញ្ញារបស់គេគឺបណ្ដាគ្រួសារមានទ្រព្យសម្បត្ដិហូរហៀរនៅជាយទីប្រជុំជន ។ ប៉ូលិសឃើញដានជើងប្រឡាក់ដីរបស់កុលតុនដិតក្រវាមៗលើគ្រែដេកធុនប្រណីតរបស់ប្ដីប្រពន្ធអ្នកមានស្ដុកស្ដម្ភមួួយគូ ។ ក្នុងផ្ទះអ្នកមាននោះ កុលតុនយកតែស្រាធុនថ្លៃមួយដប និងទស្សនាវដ្ដីសម្បូររូបស្រីៗអែនអនមួយចំនួនប៉ុណ្ណោះ ។ ដូច្នេះប៉ូលិសថា កុលតុនលែងជាក្ដឹបចោរលួចបាយស៊ីមួយពេលៗទៀតហើយ ។ គេនៅក្មេងមែន តែឈានដល់ឋានៈចោរ «សួរសុខទុក្ខ» ពួកអ្នកមានវិញ ។

    អ្នកមានទ្រព្យសម្បត្ដិរាប់សិបគ្រួសារក្នុងទីប្រជុំជនត្រូវកុលតុន «សួរសុខទុក្ខ» គ្រប់គ្នា តែប៉ូលិសពុំអាចជួយអ្វីបាន ។ មានម្ដងនោះកុលតុនចូលផ្ទះអាជីវករគ្រាក់ម្នាក់ពេលម្ចាស់ផ្ទះទៅកម្សាន្ដខាងក្រៅ ។ គេយកស្រាថ្លៃរបស់ម្ចាស់ផ្ទះអង្គុយផឹកលើសាឡុង ហើយបើកភ្លេងខ្លាំងៗ ស្ដាប់ម្នាក់ឯងយ៉ាងសប្បាយ ។ អ្នកជិតខាងកើតការសង្ស័យ ទូរស័ព្ទប្រាប់ម្ចាស់ផ្ទះ និងប្ដឹងប៉ូលិស តែពេលប៉ូលិសទៅដល់បានត្រឹមតែឃើញម្ហូបអាហារពេញលើតុ និងកែវស្រាមិនទាន់ផឹកអស់ រួមជាមួយដានជើងប្រឡាក់ដីពេញផ្ទះ ចំណែកទ្វារក្រោយបើកចំហ ខណៈកុលតុនចូលព្រៃបាត់ស្រមោល ។

    ឮរាល់លើកចូលផ្ទះអ្នកណាក៏ដោយ កុលតុនតែងទុកដានជើងប្រឡាក់ដីស្រមក ជាហេតុធ្វើឱ្យគេសន្និដ្ឋានថា ក្មេងច្រមក់នេះចូលចិត្ដដើរជើងទទេ ។ ប្រហែលការដើរជើងទទេជួយឱ្យមានភាពងាយស្រួលចល័តក្នុងបរិដ្ឋានដីសើមកណ្ដាលព្រៃដែលគេលាក់ខ្លួន ។ តាំងពីពេលនោះមក ប៉ូលិសផ្ដល់រហស្សនាមកុលតុនថា «កំពូលក្ដឹបចោរដើរជើងទទេ» ។

    ក្រោយតាមដានជាសម្ងាត់មួយរយៈ ប៉ូលិសរកឃើញថា អ្នកស្រុកក្នុងតំបន់ឱ្យកុលតុនប្រើភ្លើងអគ្គិសនី ដើម្បីសាកថ្មកុំព្យូទ័រ និងប្រើអីុនធើរណេត ។ លុះស្រាវជ្រាវតាមអាស័យដ្ឋាន IP ក្រុុមប៉ូលិសស៊ើបអង្កេតបើកភ្នែកក្រឡង់ពេលដឹងថា កុលតុនកំពុងរាវរកអុីនធើរណេតណែនាំបច្ចេកទេសបើកយន្ដហោះ ហើយរូបគេក៏បានទិញសៀវភៅបង្រៀនរបៀបបើកយន្ដហោះដែរ។ ក្មេងអនាថាម្នាក់ អត់បានរៀនសូត្រច្រើន តែពេលនេះយល់គ្រឿងអេឡិចត្រូនិកប្រហែលវិស្វករអេឡិចត្រូនិកកំពូលម្នាក់ តើអ្នកណាមិនភ្ញាក់ផ្អើល? ប៉ូលិសចាប់ផ្ដើមវាយតម្លៃជាថ្មីថា ក្មេងប្រព្រឹត្ដបទល្មើសរូបនេះមិនធម្មតាសោះតែម្ដង គេមានឧបនិស្ស័យពីធម្មជាតិខ្ពស់មែនទែនជាមួយវិទ្យាសាស្រ្ដ ទើបហ៊ានស្វែងយល់បច្ចេកទេសបើកយន្ដហោះ ដូច្នេះមិនយូរទេគេនឹងឈានដល់កម្រិតដែលគេចង់បានយ៉ាងពិតប្រាកដ ។

    ប៉ុន្មានឆ្នាំក្រោយកុលតុនមានមិត្ដស្រីឈ្មោះ Makayla ជាជនជាតិកាណាដា អាយុច្រើនជាងគេ២ឆ្នាំ ។ ពួកគេទាំងពីរនាក់ស្គាល់គ្នាតាមរយៈអីុនធើរណេត ។ កុលតុនរៀបរាប់ប្រាប់មិត្ដស្រីពីទេសភាពត្រកាលរបស់កោះកាម៉ាណូ ដែលគេកំពុងរស់នៅ ពីតំបន់ព្រៃសេរីភាពរបស់គេ ពីពួកប៉ូលិសដែលត្រូវគេធ្វើឱ្យវិលក្បុង ។ Makayla ស្តាប់ការរៀបរាប់យ៉ាងជក់ចិត្ត ។ នាងរំភើបដល់ក ក្នុងចិត្តស្រេកឃ្លានចង់នៅក្បែរប្រុសស្នេហ៍មុខស្រស់មានបញ្ញាដាច់គេរូបនេះ នៅកណ្តាលទេសភាពត្រកាលកោះកាម៉ាណូ តែបំណងនាងប្រហែលពិបាកសម្រេចបានព្រោះកន្លែងរស់នៅរបស់នាងនៅឃ្លាតពីកោះកាម៉ាណូរាប់ពាន់គីឡូម៉ែត្រ ណាមួយចង់ទៅកោះនោះទាល់តែជិះយន្តហោះ ឬនាវាល្បឿនលឿន ។ កុលតុន យល់ច្បាស់ពីភាពអន្ទះសារបស់មិត្តស្រីគេប្តេជ្ញាចិត្តរកឱ្យបានយន្តហោះមួយគ្រឿងផ្គាប់ចិត្តនាង ។

    ក្រោយខិតខំរៀនម្នាក់ឯងពីរបៀបបើកយន្តហោះតាមសៀវភៅផង អុីនធើេរណេតផង កុល តុន លួចយន្តហោះមួយគ្រឿងដើម្បីបើកសាកល្បង ។ មុខសញ្ញាគឺយន្តហោះទេសចរណ៍ម៉ាក Cessna 182 របស់អាជីវករគ្រាក់ម្នាក់ ។ ប៉ុន្តែពេលលួចបានសម្រេចដូចបំណងហើយ កុល តុន ភ្លេចត្រួតពិនិត្យប្រេងឥន្ធនៈក្នុងម៉ាស៊ីនដែលនៅសល់តែបន្តិច ។ ហោះហើរបានតែប៉ុន្មាននាទីយន្តហោះអស់សាំង កុល តុន ត្រូវបញ្ជាយន្តហោះចុះដីវិញយ៉ាងប្រថុចញ៉ុចបំផុត ហើយលោតចេញក្រៅពេញកម្លាំង ។ ភ្លាមនោះយន្តហោះក្លាយជាគំនរដែកអេតចាយ ចំណែកអ្នកបើកគ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ ។ នេះបានជាចិត្តថ្លើមធំពាសមេឃមែន ។

    ក្រោយបរាជ័យលើកទីមួយ កុល តុន តាមដានយន្តហោះមួយគ្រឿងទៀត ។ លើកនេះទៅចាប់អារម្មណ៍ពិនិត្យប្រេងឥន្ធនៈមុនបង្អស់ ។ គេបើកយន្តហោះឆ្លងព្រំដែនប្រទេសកាណាដាទៅដឹកនាង Makayla នាំទៅកម្សាន្តនៅតំបន់ឆ្ងាយៗពីរបីថ្ងៃ រួចបើកយន្តហោះទៅសងម្ចាស់ដើមវិញ ដោយចតស្ងៀមស្ងាត់ឆ្ងាយពីផ្ទះម្ចាស់ដើមត្រឹម១០០ម៉ែត្រប៉ុណ្ណោះ ។

    តាំងពីពេលនោះ មិនថាយន្តហោះទេសចរណ៍ ឬនាវាកម្សាន្ត ឬក៏រថយន្តទំនើបទេ កុលតុន ត្រូវការមួយណាបានមួយនោះ រួចហើយយកទៅចតចោលនៅកន្លែងផ្សេង ធ្វើឱ្យម្ចាស់ដើមតាមរកវិលក្បុង ។ កុលតុនត្រូវការកម្សាន្តជាមួយមិត្តស្រ្តីតាមបែបពួកអ្នកមានគ្រាក់ៗ ។ សកម្មភាពរបស់គេធ្វើឱ្យពួកអ្នកមាន និងក្រុមហ៊ុនទេសចរណ៍ផ្សេងៗជ្រួលច្របល់ពេញកោះកាម៉ាណូ តែប៉ូលិសពុំអាចជួយអ្វីបាន ព្រោះទោះពួកអ្នកយាមមានជំនាញប៉ុនណា ក៏គ្មានអ្នកណាឃើញកុលតុនលួចពីអង្កាល់ និងចេញដំណើរតាមណា ហើយយកមកសងវិញពីអង្កាល់ ។

    បន្ទាប់ពីត្រូវ កុល តុន អុកឡុកបង្កភាពជ្រួលច្របល់ខ្លាំងឡើងៗ ផែនការព័ទ្ធចាប់មួយត្រូវសមត្ថកិច្ចគូសវាសយ៉ាងល្អិតល្អន់ ដើម្បីកុំឱ្យក្មេងអនាធិបតេយ្យរូបនេះធ្វើព្យុះធ្វើភ្លៀងបានទៀត ។ ផែនការនោះប្រើប៉ូលិសរាប់រយនាក់ និងមានការជួយកម្លាំងពីកងពិសេស Swat បុគ្គលិកអេហ្វប៊ីអាយ បុគ្គលិកអង្គភាពប្រឆាំងឧក្រិដ្ឋកម្មពិសេស ឆ្កែស្រង់ក្លិន និងក្រុមឯកទេសចិត្តសាស្ត្រផង ។ ពួកគេធ្វើដំណើរសំដៅគោលដៅតាមយុទ្ធវិធីដែលបានគូសវាសម៉ត់ចត់ច្រើនថ្ងៃមកហើយ ។ ដឹងអីពេលចូលកៀកចំណុចសង្ស័យ កុល តុន រស់នៅ ម្នាក់ៗបានត្រឹមតែឃើញស្រមោលមនុស្សម្នាក់រត់កាត់ពីមុខលឿនដូចព្រួញ រួចបាត់ឈឹងដូចព្រលឹងខ្មោច សូម្បីក្រុមឆ្កែស្រង់ក្លិនក៏ឈរមិងមាំង ព្រោះស្រង់ក្លិនអត់បាន ។ ទីបំផុត អេហ្វប៊ីអាយ បង្ខំចិត្តប្រកាសផ្តល់រង្វាន់១០.០០០ដុល្លារដល់អ្នកណាអាចផ្តល់ព័ត៌មានពិតប្រាកដពីកន្លែងលាក់ខ្លួនរបស់ កុល តុន ។

    ក្រោយបរាជ័យលើកនោះ ប៉ូលិសបាក់មុខសឹងថាម្នាក់ៗអត់ហ៊ានចេញពីផ្ទះឱ្យគេឃើញ ព្រោះត្រូវសើចចំអកពេញនគរ ។ ចំណែក កុលតុន បានមជ្ឈដ្ឋានអ្នកក្រនៅលើកោះលើកតម្កើងប្រៀបដូច Rolin Hood របស់អាមេរិក ។ ពួកគេបង្កើតក្លឹបអ្នកពេញចិត្ត កុល តុន ដែលមានសមាជិក៤.៥០០នាក់ ហើយបោះពុម្ភរូប កុល តុន លើអាវយកទៅលក់គ្រប់ទីកន្លែង ។ ពេលនោះ កុលតុន ទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។

    ទោះបីការតាមចាប់របស់សមត្ថកិច្ចគគ្រឹកគគ្រេងយ៉ាងនេះក្តី កុលតុននៅតែអាចគេចខ្លួនបានយ៉ាងស្រួលគ្មានបន្សល់ស្លាកស្នាមអ្វីទាំងអស់ ។ ចុងក្រោយប៉ូលិសនឹកឃើញដល់នាង MaKayla មិត្តស្រីរបស់កុលតុនក៏ទៅរកនាងដើម្បីសួរនាំក្រែងរកឃើញតម្រុយថ្មី តែ Makayla អះអាងថា នាង និងកុលតុនអាក់អន់ចិត្តគ្នា ឈប់ទាក់ទងគ្នាយូរហើយ ដូច្នេះមិនអាចផ្តល់ព័ត៌មានអ្វីបានឡើយ ។ តាំងពីពេលនោះ មកដោយហេតុកុលតុន លែងឃើញធ្វើសកម្មភាពទៀត រឿងរ៉ាវកុលតុន ក៏ស្ងប់បន្តិចម្តងៗតាមពេលវេលា ហាក់ដូចមិនយូរប៉ុន្មានទៀតនឹងត្រូវគេបំភ្លេចចោល ។

    ប៉ុន្តែជាការស្មានមិនដល់សោះ ថ្ងៃទី១១ កក្កដា ឆ្នាំ២០១០ ស្រាប់តែកុលតុន បង្ហាញមុខយ៉ាងព្រហើន ហើយត្រូវចាប់បាននៅប្រទេសដែនកោះដ៏តូចបាហាម៉ា (Bahamas) សមុទ្រអាត្លង់ទិក ទីដែលគេចាត់ទុកជាឋានសួគ៌ទេសចរណ៍ដ៏ប្រណីត ។ ប្រទេសដែនកោះបាហាម៉ាឃ្លាតឆ្ងាយពីកោះកាម៉ាណូរហូតដល់៥.០០០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យកុលតុនយល់ថា គ្មានអ្នកណាស្គាល់ខ្លួនឡើយ ។ មូលហេតុត្រូវប៉ូលិសចាប់បានមកពីកុលតុនលួចអូប៊័រមួយគ្រឿងបើកឆាបទៅមកសើចលេងដាក់ពួកស្រីស្អាតតាមមាត់សមុទ្រ ។ ពេលម្ចាស់អូប៊័រឆោឡោឡើង ប៉ូលិសបើកអូប៊័រដេញចាប់ចោរលើផ្ទៃសមុទ្ររូបនេះ ។ ការប្រដេញប្រើពេលជាងមួយម៉ោងទម្រាំចាប់បាន បន្ទាប់ពីប៉ូលិសសម្រេចចិត្តបាញ់ចំម៉ាស៊ីនអូប៊័រដែលកុលតុនបើក បើមិនសម្រេចចិត្តបែបនេះ ម៉្លេះគ្មានអ្នកណាអាចចាប់កុលតុនបានឡើយ។

    ដំបូងប៉ូលិសអត់ដឹងកុលតុនជាអ្នកណាទេ ម្នាក់ៗបានត្រឹមតែឆ្ងល់ថា អាចោរម្នាក់នេះមកពីណាពូកែបើកអូប៊័រម៉្លេះ ។ ទាល់តែនាំខ្លួនមកដល់ដីគោកទើបម្នាក់ៗបើកភ្នែកធំៗ…កណ្តុំឆែប កំពូលចោរធ្វើឱ្យប៉ូលិសអាមេរិកវិលក្បុងជាង១០ឆ្នាំនោះតើ ។ ជននេះ ពេលប៉ូលិសបើកប្រតិបត្តិការដោយប្រើកម្លាំងរាប់រយនាក់ នៅតែអត់ចាប់បាន ឥឡូវអស់លក្ខណ៍ត្រូវចាប់បានក្នុងហេតុការណ៍ក្រឡុញឆឹកទៅវិញ ។

    ដំណឹងចាប់បានកំពូលចោរកុលតុន ផ្សព្វផ្សាយចេញក្រៅយ៉ាងឆាប់រហ័ស ។ សហរដ្ឋអាមេរិកគ្រាន់តែដឹងដំណឹងភ្លាមសុំធ្វើបត្យាប័ននាំខ្លួនកុលតុនទៅអាមេរិកវិញភ្លាម ។ កំពូលចោររូបនេះ ត្រូវចោទប្រកាន់ពីបទប្រព្រឹត្តចោរកម្មរាប់រយករណី ក្នុងនោះ៣ករណីលួចយន្តហោះ រាប់ករណីលួចរថយន្តទំនើប រាប់សិបករណីលួចនាវាកម្សាន្ត មួយករណីលួចកាំភ្លើង…។ ក្រោយក្រឡុកមជ្ឈដ្ឋានអ្នកមានទ្រព្យឱ្យវិលក្បុងច្រើនឆ្នាំ កុលតុនពេលត្រូវចាប់ខ្លួនមានអាយុ១៩ឆ្នាំ ។

    មជ្ឈដ្ឋានពួកអ្នកមានទ្រព្យធនចង់ឱ្យតុលាការកាត់ទោសដាក់គុកកុលតុនអស់មួយជីវិត ។ ប៉ុន្តែមជ្ឈដ្ឋានអ្នកក្រចង់ឱ្យតុលាការដោះលែងកុលតុនវិញ ។ កុលតុនក្លាយជាមូលហេតុនៃការជជែកវែកញែកពេញរដ្ឋវ៉ាស៊ីនតោន ។ ម្តាយកុលតុនប្រាប់អ្នកកាសែតថា កុលតុនមានគម្រោងរកប្រាក់ឱ្យបានច្រើនដើម្បីបើកមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ។ គាត់និយាយទៀតថា កុលតុនពេលខ្លះប្រាប់គាត់ថា គេធ្លាប់ត្រួតពិនិត្យ IQ ខ្លួនឯង ឃើញចាញ់ Albert Einstein តែ៣ពិន្ទុប៉ុណ្ណោះ ។

    ហេតុម៉េចកំពូលចោរម្នាក់មានមនុស្សជាច្រើនពេញចិត្តយ៉ាងនេះ ។ លោកមេបញ្ជាការប៉ូលិស Mark C Brown យល់ឃើញថាពួកអ្នកមានទ្រព្យសម្បត្តិពីតំបន់នានាទៅកោះកាម៉ាណូ បោះទុនវិនិយោគសាងសង់រោងចក្រយ៉ាងច្រើន អ្នកខ្លះទៀតស្ថាបនាតំបន់ទេសចរណ៍ ជាហេតុបំផ្លាញបរិស្ថានរស់នៅតាមបែបប្រពៃណី បង្កភាពកខ្វក់ធ្ងន់ បណ្តាលឱ្យប្រជាជនខឹងខ្លាំង ។ លើភាពជាក់ស្តែង កុលតុនប្រព្រឹត្តកំហុសមែន តែប្រព្រឹត្តចំពោះមជ្ឈដ្ឋានដែលអ្នកស្រុកមិនពេញចិត្ត ។ សកម្មភាពរបស់គេជួយឱ្យអ្នកស្រុកធូរទ្រូង ដូច្នេះហើយទើបម្នាក់ៗស្រឡាញ់កុលតុន ចាត់ទុកកុលតុនជាវីរបុរសទៀតផង ៕ (ប្រែសម្រួលដោយ កោះសន្តិភាព)

     
  • ឧត្តម 10:03 am on April 25, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    កម្សាន្តដួងចិត្តពេញមួយម៉ោង ជាមួយ«អនុស្សាវរីយ៍ផ្ទៃសមុទ្ទខ្មែរ»

    សមុទ្ទធំធេងវែងអន្លាយ សន្ធឹងឯនាយជាប់ជើងមេឃ
    គីរីដែនកោះល្អអនែក រំលែកទុក្ខដួងចិត្តសោកា។

    រលកបោកបក់លើផ្ទាំងថ្ម ខ្យងសោកបន្ទរជាសញ្ញា
    ឆ្នេរខ្សាច់សក្បុសទឹកឆ្លុះថ្លា ជលសាសម្រស់ប្រៀបសួគ៍ឋាន។

    យើងកាន់ដៃគ្នាដើរកាត់ឆ្នេរ វាយោបំពេរស្លុងចិន្តា
    លេងទឹករលកធំអស្ចារ្យ ស្រស់ស្រីស្នេហាឱបកបង។

    នេះជាសុបិនសួគ៌ាល័យ តារានិរតីភ្លឺកន្លង
    កត់ត្រាអនុស្សាអូនបង ចងក្រងជាកម្រងស្នេហ៍យុវវ័យ។

     
  • ឧត្តម 9:43 pm on April 22, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អនុស្សាវរីយ៍មួយសន្លឹក «សំណង់ស្ពានព្រេកក្តាម» ខែមេសា ២០០៩..

    ចូលឆ្នាំខ្មែរ 2009 (74)

     
  • ឧត្តម 11:18 am on February 21, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អនុស្សាវរីយ៍មួយសន្លឹក «ជ្រោះភ្នំគូលេន» ខែ​វិច្ឆិកា ២០១១
    IMG_2445

     
  • ឧត្តម 7:01 pm on February 8, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ស្អែកធ្វើចិននឹងគេ ចោលនាមខ្មែរមួយគ្រាសិន
    ត្បិតស្រុកឡប់ឡែខ្លោចឆៅឆ្អិន នាំគ្នាស៊ីសិនចម្អែតក្រពះ។

    យើងសែនឪសែនម៉ា ម្ហូបត្រៀបត្រាពេញតែផ្ទះ
    បើស៊ីមិនអស់កុំចោលជះ ចែកញាតិក្មេងចាស់អ្នកក្រអត់។

    កុំសំញ៉ែងថីមួយគ្រា ផឹកហើយវារមុខស្អែកខ្សត់
    ចេះប្រមាណខ្លួនធ្លាប់អត់ មានរក្សាក្សត់ឪឲ្យពរ។

     
  • ឧត្តម 12:18 pm on January 4, 2013 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    កាដូឆ្នាំថ្មី រាប់ពីថ្ងៃរាប់ថយក្រោយចូលឆ្នាំសកលមក ថ្ងៃនេះជាថ្ងៃទី៤ហើយដែលខ្ញុំឈឺផ្តាសាយធំ (ផ្តាសាយ មកពីពាក្យថា ឈឺតែផ្តាស ហើយ សាយភាយ) មានអារម្មណ៍ថា រស់មិនដូចរស់ រស់មិនដូចរស់ (អាដែល)..

     
  • ឧត្តម 1:39 pm on December 10, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ទឹកភ្នែកអាស្រូវ 

    ១-រឿងជួបហើយព្រាត់ទោះឃាត់ក៏ឃាត់ មិនបាន.. ឃាត់ណាស់ត្រឹមបានឃាំងចិត្តងងើល
    ងងឹតងប់ងល់ស្រមៃស្រមើ ធ្វើខ្លួនឲ្យល្ងើនឹងស្នេហ៍មិនគាប់។

    ២-ទឹកទន្លេសាបហូរទៅរដូវ វស្សា.. ពេញផ្ទៃកាលណាគង់វិលត្រឡប់
    តែខុសចិត្តប្រុសទុរយសគួរស្អប់ ស្រេកឃ្លានមិនស្កប់ល្មមសមចិត្តកាម។

    ៣ R-ឈប់យំទៅ ឈប់យំទៅ អាស្រូវម្ល៉េះទឹកភ្នែករហាម
    ទឹកភ្នែកជោគថ្ពាល់ឃាត់មិនបាន ប្រុសសាមាន្យឲ្យខ្ញុំឈឺ ខ្ញុំឈឺរីងរៃ។

    ៤-ពីថ្ងៃនេះទៅត្រូវក្រោកឈប់សោក ឈប់ស្តាយ.. ភ្លេចរឿងទាំងឡាយល្បែងស្នេហ៍អប្រិយ
    តាំងចិត្តក្លាហានប្រឹងរស់ជាថ្មី កុំឲ្យលោកីយ៍ជេរស្តីបន្ទោស។

     
  • ឧត្តម 11:40 pm on December 1, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ព្រែកទាល់រឿងស្នេហ៍ 

    ១-ឯនាយថ្ងៃរះភ្លឺច្បាស់ជើងមេឃ ពន្លឺភ្លឺផ្លេកឆ្លុះផ្ទៃជលតា
    ចុងឃ្នៀសព្រឹកព្រៃបក្សីបក្សា រំពងខ្ញៀវខ្ញារចរហើរយាត្រា ស្វែងរកចំណី។

    ២-នាវាក៏លាគ្រាចេញបរឆ្ងាយ ចោលផែត្រើយអាយកាត់ទឹកកាត់ព្រៃ
    ឆ្ពោះបាត់ដំបងឯកភ្នំល្បាញល្បី ព្រែកទាល់ខៀវខ្ចីជម្រកបក្សី លើផ្ទៃជលធា។

    ៣-សង្សាសំណព្វបង.. ឱស្រស់នួនល្អងមើលផ្ទៃគង្គា
    ចាំងឆ្លុះធម្មជាតិញាំងក្តីរមណីយ សាកសមជាទីអនុស្សាវរីយ៍ កត់ត្រារឿងស្នេហ៍។

    ៤-ព្រែកទាល់សោភាជួយជាសាក្សី ចាំរឿងប្រុសស្រីថ្ពក់ដៃស្បថស្បែរ
    បើខ្ញុំបំភ្លេចទីសច្ចាស្នេហ៍ សូមអ្នកបង្វែរឲ្យខ្ញុំជួបតែ រឿងទុក្ខរឿងទោស។

     
  • ឧត្តម 9:51 pm on December 1, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អនុស្សាវរីយ៍មួយសន្លឹក «ថ្ងៃរះ» ចុងឃ្នៀស បឹងទន្លេសាប សៀមរាប ២៨ ខែវិច្ឆិកា ២០១២
    sunrise chong kneas

     
  • ឧត្តម 2:03 pm on November 30, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    នារីភ្នែកតូច 

    ១-នារីភ្នែកតូច ថ្ពាល់រលោងខួច ចុងច្រមុះស្រួច ឲ្យខ្ញុំលួចស្នេហា
    ញញឹមម្តងៗ ឆក់គួចចិន្តា ចង់ស្និទ្ធកាយា រួមរក្សស្នេហា នឹងនារីអូនហើយ។

    ២-ពាក់អាវអំបោះចាក់ សំលៀកសំពាក់ មើលសាកសមស្ម័គ្រ ឥតទាស់ខុសហរទ័យ
    វែនតាធំខ្មៅ ជ្រងសក់កេសី សម្រស់លើសស្រី ជ្រួលអស់កវី ចង់លន់តួសុំស្នេហ៍។

    R-អូនអ្ហើយអូន មេត្តាបងទៅ.. រស់គ្មានពៅ ដូចមេឃគ្មានខែ..
    បងសូមថ្នាក់ថ្នម ឥតទាស់ចិត្តស្នេហ៍ និស្ស័យបុព្វេ បានចារឹកមក។

    ៣-កន្តើយដល់ណា រៀបឬកកាយា ឬមួយកន្និដ្ឋា មិនហ៊ានទទួលយក
    នារីប​ងហ្អើយ រៀមពិតជាទុក្ខ ស្នេហ៍លែងឃើញមុខ ជួបស្រីពន្លក ជានារីភ្នែកតួច។

     
  • ឧត្តម 10:58 am on November 16, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    រងារអាំងភ្លើង 

    ១-កត្តិកដល់ហើយ អ្នកស្រុកខ្ញុំអ្ហើយ អង្គុយឲ្យច្រូង
    ក្រមុំឱបដោះ កម្លោះឱបពង នៅកៀនរបង គរឧសអាំងភ្លើង។

    ២-ជំនោរក៏ធ្លាក់ សន្សើមក៏ធ្លាក់ ផាត់ពីខាងជើង
    រងារគ្រានេះ ពាក្យចាស់ថាឡើង រងារអាំងភ្លើង ចង់បានប្រពន្ធ។

    ៣-មេម៉ាយបងអ្ហើយ កុំនៅកន្តើយ ក្រែងលោលាប់គ្រុន
    យកបងធ្វើគូ កុំចាំក្រោយមុន តិចលោលាប់គ្រុន ព្រោះចោលកម្លោះ។

    ៤-ក្រមុំក្រែលក្រាស់ ដាក់វេនប្តូរផ្លាស់ បងNoទាំងអស់
    ចាំអ្នកមេម៉ាយ ឥតស្តាយស្រណោះ ឈ្មោះជាកម្លោះ បែរស្នេហ៍មេម៉ាយ។

     
  • ឧត្តម 10:43 pm on November 10, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ចិត្តអើយចិត្តដែលស្រលាញ់ ស្រលាញ់ ស្រលាញ់ ស្រលាញ់ពេញចិន្តា
    ស្នេហ៍ស្នេហ៍តែអូនបុប្ផា ស្នេហាដែលលោកប្រទាន។

     
  • ឧត្តម 10:03 pm on October 24, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ព្រះអាទិត្យលិចទៅ 

    ព្រះអាទិត្យជ្រាលជ្រេ ត្រើយទន្លេ​ ចាំងឆ្លុះដូចមាស
    ចោលសត្វលោកសន្និវាស និរាស ចោលរស្មីទៅឆ្ងាយ។

    សល់តែស្បៃអន្ធកា ទ្វីបលោកា យំភ្នកសោកស្តាយ
    សម្រែករាស្រ្តទាំងឡាយ ខ្វល់ខ្វាយ ស្តាយពន្លឺចែងជះ។

    ឱ! ព្រះអាទិត្យ សូមអាណិត ចិត្តប្រជានុរាស្រ្ត
    សង្ឃឹមពន្លឺ ដែលភ្លឺផ្លេកដូចមាស ប្រជានុរាស្រ្ត កំពុងប្រាថ្នាចាំ។

    ខ្យល់ធ្លាក់ពីឧត្តរ ចិត្តស្មោះស ទន្ទឹងរាប់ឆ្នាំ
    ចាំជួបតាមបណ្តាំ សង្ឃឹម អ្នកនឹងរះជាថ្មី។

     
  • ឧត្តម 5:34 am on October 15, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ព្រះមហាវីរក្សត្រ ទ្រង់សោយទីវង្គត់ហើយកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃ១៥ តុលានេះ នាទីក្រុងប៉េកាំង ប្រទេសចិន.. T.T

     
  • ឧត្តម 9:42 pm on October 8, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អនុស្សាវរីយ៍មួយសន្លឹក «សម្រស់មណ្ឌលគិរី» ខែ មេសា ឆ្នាំ២០១២។

     
  • ឧត្តម 12:32 pm on October 2, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    មិនអាចឃាត់ចិត្តដែលស្រលាញ់អូន 

    ប៖ មិនអាចឃាត់ចិត្តដែលស្រលាញ់អូន ទោះដឹងថាស្ងួនមិនទទួលស្នេហ៍
    ដួងចិត្តទទូចឥតមានពេលល្ហែ ចង់ជួបមាសមេចិត្តអន្ទះសារ។

    ស៖ មិនអាចបើកចិត្តទទួលស្នេហ៍បង ស្នេហ៍មានរបងវណ្ណៈគ្រួសារ
    ដួងចិត្តទទួលក៏គ្មានវាសនា បានរួមរក្សាជាគូបានឡើយ។

    ប៖ បងស៊ូជម្នះទោះដឹងថាព្រាត់ ស៖ វាសនាកំណត់យើងព្រាត់គ្នាហើយ
    ប៖ តែក្តីសង្ឃឹមបងមាននៅឡើយ ស៖ ស្ងប់ចិត្តបងអើយរក្សារូបកាយ។

    ប៖ មិនអាចឃាត់ចិត្តដែលស្រលាញ់អូន ចិត្តជាប់ចំណងចងគ្មានមុខស្រាយ
    ស៖ សម្លឹងឲ្យឆ្ងាយកុំនៅនឹកស្តាយ ជាតិក្រោយសច្ចាជួបគ្នាជាថ្មី។

     
  • ឧត្តម 7:29 pm on September 19, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អនុស្សាវរីយ៍មួយសន្លឹក «កុំបន្សល់ទុកអ្វីនៅទីនេះ ក្រៅពីស្នាមជើងរបស់អ្នក» បឹងយក្សឡោម បាងលុង រតនគិរី ខែមករា ២០១១

     
  • ឧត្តម 10:29 pm on September 14, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    វិលវិញណាបង 

    ពេលរាត្រី ស្តាប់សម្លេងភិរុណ បង្អោនចុះ ស្រោចស្រពជោគផ្ទៃពសុធា
    កង្កែបហីង ទ្រហឹងទទួលគង្គា ខ្ញុំហាក់បែររងារ ព្រោះតែស្នេហាដែលឃ្លាតពីទ្រូង។

    ខ្ញុំស្រលាញ់ គេអស់ពីដួងចិត្ត ស្នេហ៍ស្មោះពិត ប្រែរិតចិត្តឲ្យសៅហ្មង
    ខំផ្គាប់ចិត្ត យ៉ាងណាក៏គេបែរខ្នង ឥតអាសូខ្ញុំផង ដែលស្រលាញ់បងអស់ពីចិន្តា។

    កាយរស់ ចិត្តស្លាប់ទៅហើយ ស្នេហ៏ខ្ញុំអ្ហើយ ថ្ងៃមុខយ៉ាងណា
    សង្ឃឹម តែមួយ គឺត្រួយស្នេហា ក្នុងចិន្តា នៅតែអាល័យ។

    ឱប្រុសបង បើសិនបងបានឮ សូមរៀមរា មេត្តាវិលវិញណាថ្លៃ
    អូនរង់ចាំ ភក្តីទទួលស្វាមី ទោះស្អែកត្រូវក្សិនក្ស័យ នៅចាំប្រុសថ្លៃតាមពាក្យសន្យា។

     
  • ឧត្តម 9:32 pm on September 5, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ម៉េចបានមិនសូវមានញាតិចូលលេង? >.<

     
  • ឧត្តម 10:33 am on September 2, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    រសាប់រសល់ 

    «រសាប់រសល់»

    រសាប់រ..សល់ខ្វល់ខ្វាយក្នុងចិត្ត.. មិនយល់ការពិតថាគិតអ្វី តើខ្ញុំគិតរឿងអ្វី..
    តើគិតរឿងអ្វីខ្វល់ខ្វាយម្ល៉េះណា..?

    រសាប់រសល់ ខ្វល់ខ្វាយចិន្តា ហា៎ ហ៎ា ហ៎ា ហា៎ ហា៎..
    តើជាទុក្ខាឬអ្វីទៅ ហ៊ឺ… ហេ៎ ហេ៎.. ខ្វល់ខ្វាយពេញចិន្តា..

     
  • ឧត្តម 2:36 pm on August 27, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    តណ្ហាសត្វលោក 

    តណ្ហាសត្វលោក

    ១-មើលនាយជើងមេឃសង្វែគដួងចិត្ត ថ្ងៃប្រែងងឹតពពកបាំងបិទសូន្យសុង
    ខ្លាជាប់អន្ទាក់កុកហើរជាប់ជុង មច្ឆាធ្លាក់អន្លង់ អន្ទងដោយវាសនាកម្ម។

    ២-រីទឹករលកសន្ធប់ដំណើរ ម្រឹគសត្វលែងដើរបក្សីលែងហើរ តាមចាំ
    មច្ឆាលែងហែលហាក់អស់សង្ឃឹម ធម្មជាតិធ្លាប់ញញឹមជួនជាប្រែរឹងដូចថ្ម។

    ៣-ខ្ញុំធ្មេចនេត្រាស្មឹងស្មាធ៍ក្នុងចិត្ត អប់រំដួងចិត្តរៀនគិតផ្លូវល្អ
    រំឮកអនុស្សាស្នេហាស្មោះស ប្រែល្អក់កករឲ្យឃ្លាតឆ្ងាយបាន។

    ៤-សមុទ្ទជោរនាចព្រោះមានយប់ថ្ងៃ ស្នេហ៍មានភក្តីគង់ត្រូវព្រាត់ឆ្ងាយ ព្រោះព្រាន
    តណ្ហាសត្វលោកឥតឆ្ងាយគ្នាបាន បានជួបឬខកខានសុទ្ធសឹងមេរៀន ស្នេហា។

     
  • ឧត្តម 9:55 pm on August 26, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    មានរឿងខ្លះប​ង្កប់នូវសំណើចដែលយើងយល់មិនដល់..

     
  • ឧត្តម 8:28 pm on August 24, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    វិលវិញមកអូន 

    វិលវិញមកអូនណា! បើមិនមេត្តា ក៏គួរស្តាយអនុស្សាវរីយ៍យើងទាំងពីរ! ដើម្បីសុភមង្គលយើង សូមអូនផ្តល់ឱកាសឲ្យបងម្តងទៀតមកណា! ណាអូនណា!

    ១-យប់កាន់តែជ្រៅ បងនៅមិនគេង ធ្មេចភ្នែកស្តាប់ភ្លេង សម្លេងវាយោ
    ឯនាយផ្គរលាន់ លាន់ឮដូចស្គរ ភ្លៀងចាប់បន្ទរ ស្រក់ស្រពជោកដី។

    ២-វស្សានសីហា ទេវតាឲ្យភ្លៀង កង្អែបហីងច្រៀង ចម្រៀងភក្តី
    អរគុណមេឃា ដែលតែងប្រណី ផ្តល់ភ្លៀងស្រពដី ចងដៃស្នេហ៍គេ។

    ៣-រូបបងឯនេះ ទ្រូងស្ទើរតែប្រេះ រលេះរលួយ ទុក្ខព្រួយឥតល្ហែ
    គម្រប់មួយឆ្នាំ ថ្ងៃផ្តើមពាក្យស្នេហ៍ ថ្ងៃនេះប្រួលប្រែ ស្នេហ៍ឥតយោគយល់។

    ៤-នេះជាសំនៀង ចម្រៀងភក្តី ភ្លៀងជាតន្រ្តី អង្វរនិមល
    វិលវិញមកអូន ដើម្បីមង្គល បើអូននៅខ្វល់ ស្តាយអនុស្សា។

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់